នាព្រឹកថ្ងៃអង្គារ ៥រោច
ខែអស្សុជ ឆ្នាំ រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ
តុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្តខែបន្ទាប់ ក្រោមអធិបតីភាព លោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកប្រធានមន្ទីរ
ក៏បានធ្វើការប្រគល់ជូននូវប័ណ្ណសរសើរជូនលោក ឡឹក សុខុម ដែលលោកនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី១៥
ខែ វិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ
ហើយលោកប្រធានក៏មានមតិផ្ដាំនិងអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់មន្ត្រីត្រូវចូលនិវត្តន៍
និងមន្រ្តីរាជការទាំងអស់នៃមន្ទីរ ។